ព្រះត្រៃបិដក ភាគ ០៤
កិច្ចវិកប្បបាន។ ដែលហៅថា វិកប្ប គឺវិកប្បមានពីរយ៉ាង បានដល់វិកប្បចំពោះមុខ១ វិកប្បកំបាំងមុខ១។ ដែលហៅថា វិកប្បចំពោះមុខ គឺភិក្ខុកំណត់ដោយពាក្យថា ខ្ញុំវិកប្បចីវរនេះចំពោះលោក ឬចំពោះភិក្ខុឈ្មោះនេះ។ ដែលហៅថា វិកប្បកំបាំងមុខ គឺភិក្ខុកំណត់ដោយពាក្យថា ខ្ញុំឲ្យចីវរនេះដល់លោក ដើម្បីវិកប្បទុក។ ភិក្ខុនោះត្រូវសួរភិក្ខុជាម្ចាស់ចីវរថា លោកណាជាមិត្ររបស់លោក ឬលោកស្គាល់លោកណា។ ភិក្ខុម្ចាស់ចីវរត្រូវប្រាប់ថា ភិក្ខុឈ្មោះនេះផង ភិក្ខុឈ្មោះនេះផង។ ភិក្ខុអ្នកទទួលវិកប្បនោះ ត្រូវនិយាយនឹងភិក្ខុម្ចាស់ចីវរថា ខ្ញុំឲ្យចីវរដល់ភិក្ខុទាំងនោះ លោកចូរប្រើប្រាស់ក្តី ឬលោកចូរលះបង់ក្តី លោកចូរធ្វើតាមសមគួរដល់បច្ច័យក្តី នូវចីវររបស់ភិក្ខុទាំងនោះចុះ។ ដែលហៅថា មិនបានឲ្យគេដកវិកប្ប គឺភិក្ខុជាម្ចាស់ចីវរប្រើប្រាស់ចីវរដែលភិក្ខុអ្នកទទួលវិកប្បនោះមិនបានប្រគល់ឲ្យក្តី មិនស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះ ហើយប្រើប្រាស់ក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៤៣] ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាមិនបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថា
ID: 636787568239824885
ទៅកាន់ទំព័រ៖