ព្រះត្រៃបិដក ភាគ ០៤

បាន​ឲ្យ​គេ​ដក​វិកប្ប​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​អធិដ្ឋាន​ក្តី​ ​លះបង់​ចោល​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ដែល​បាន​ឲ្យ​គេ​ដក​វិកប្ប​ ​ភិក្ខុ​សំគាល់​ថា​ ​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ដែល​បាន​ឲ្យ​គេ​ដក​វិកប្ប​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​ដែល​បាន​ឲ្យ​គេ​ដក​វិកប្ប​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​បាន​ឲ្យ​គេ​ដក​វិកប្ប​ហើយ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​២៤៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ប្រើប្រាស់​ចីវរ​ដែល​ភិក្ខុ​អ្នកទទួល​វិកប្ប​នោះ​ឲ្យ​ក្តី​ ​ភិក្ខុ​ម្ចាស់​របស់​ស្និទ្ធស្នាល​នឹង​ភិក្ខុ​ជា​អ្នកទទួល​វិកប្ប​នោះ​ក្តី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636787568624056861
ទៅកាន់ទំព័រ៖