ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១០​


 [​២៤៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​អារាម​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​មិនបាន​ទុក​គ្រឿងបរិក្ខារ​ដោយ​ស្រួល​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​លាក់​ទុកបាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​ ​របស់​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​បាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​ដល់​យើង​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏​នាំគ្នា​សើច​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនោះ​ក៏​យំ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វីបានជា​អ្នក​ទាំងឡាយ​យំ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​ ​លាក់​ទុក​នូវ​បាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​ ​របស់​យើង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​សម្បី​បើ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​លាក់​ទុកបាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​ ​របស់​ភិក្ខុ​ផងគ្នា​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​លាក់​ទុក​នូវ​បាត្រ​ខ្លះ​ ​ចីវរ​ខ្លះ​ ​របស់​ភិក្ខុ​ផងគ្នា​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636787569086583316
ទៅកាន់ទំព័រ៖