ព្រះត្រៃបិដក ភាគ ០៤
ដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យលាក់ គឺភិក្ខុបង្គាប់អ្នកដទៃ (ឲ្យលាក់ទុក) ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់គេតែម្តង អ្នកទទួលបង្គាប់លាក់ទុកច្រើនដង ត្រូវអាបត្តិបាចិត្តិយ១។ ពាក្យថា ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង គឺភិក្ខុមានសេចក្តីប្រាថ្នានឹងលេង។
[២៤៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ក៏ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ។។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបរិក្ខារដទៃ ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក
ID: 636787569906170194
ទៅកាន់ទំព័រ៖