ព្រះត្រៃបិដក ភាគ ០៤

នូវ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​បរិក្ខារ​ដទៃ​ក្តី​ ​របស់​អនុបសម្បន្ន​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៤៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ប្រាថ្នា​នឹង​សើច​លេង​ ​ហើយ​ទុកដាក់​បាត្រ​ជាដើម​ដែលគេ​ទុកដាក់​មិនល្អ១​ ​ភិក្ខុ​ទុកដាក់​ដោយ​គិតថា​ ​អញ​នឹង​ធ្វើ​ធម្មី​កថា​ហើយ​សឹម​ឲ្យ​វិញ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​សុរាបាន​វគ្គទី៦​ ​ចប់​។​


​ឧទ្ទាន​នៃ​សុរាបាន​វគ្គ​នោះ​ ​(​មាន១០សិក្ខាបទ​)​ ​គឺ​
 សុរា​សិក្ខាបទ១​ ​អង្គុលិ​សិក្ខាបទ១​ ​ហាស​សិក្ខាបទ១​ ​អ​នា​ទរិ​យសិ​ក្ខា​បទ១​ ​ភឹ​សន​សិក្ខាបទ១​ ​ជោតិ​សិក្ខាបទ១​ ​ន្ហាន​សិក្ខាបទ១​ ​ទុ​ព្វ​ណ្ណ​សិក្ខាបទ១​ ​សាម​សិក្ខាបទ១​ ​អប​និ​ធ​សិក្ខាបទ១​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636787570693605233
ទៅកាន់ទំព័រ៖