ព្រះត្រៃបិដក ភាគ ០៤
សប្បាណកវគ្គ សិក្ខាបទទី១
[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិដ៏មានអាយុ (ធ្លាប់) ជានាយខ្មាន់ធ្នូ។ លោកនោះមិនពេញចិត្តនឹងសត្វក្អែកទាំងឡាយ។ ឧទាយិនោះក៏បាញ់សត្វក្អែកទាំងឡាយ កាត់ក្បាល ហើយដោតលើឈើអណ្តោត ដោយលំដាប់គ្នា។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកណាសម្លាប់សត្វក្អែកទាំងនេះ។ ឧទាយិឆ្លើយថា ម្នាលអាវុសោ ខ្ញុំសម្លាប់ (ព្រោះ) សត្វក្អែក ខ្ញុំមិនចូលចិត្តសោះ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរនឹងក្លែងផ្តាច់បង់សត្វចាកជីវិតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧទាយិ ឮថា អ្នកឯងក្លែងផ្តាច់បង់សត្វចាកជីវិត ពិតមែនឬ។ ឧទាយិក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងក្លែងផ្តាច់បង់សត្វចាកជីវិតទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា
ID: 636787571493450981
ទៅកាន់ទំព័រ៖