ព្រះត្រៃបិដក ភាគ ០៤

ម្នាល​ប្អូនស្រី​ទាំងឡាយ​ ​ពួក​នាង​ចូរ​ទៅវិញ​ចុះ​។​ ​គ្រានោះ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ពួក​ភិក្ខុនី​នោះ​ដែល​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ដោយ​ពុទ្ធដីកា​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​ឱវាទ​ ​(​នោះ​)​ ​បាន​បរិបូណ៌​សម្រេច​ហើយ​ឬ​។​ ​ភិក្ខុនី​ទាំងឡាយ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឱវាទ​ ​(​នោះ​)​ ​នឹង​បរិបូណ៌​សម្រេច​មក​ពីណា​ ​ព្រោះ​លោកម្ចាស់​ឆ​ព្វ​គ្គិ​យ​ទាំងឡាយ​ធ្វើ​ធម្មី​កថា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​ហើយ​ពោល​តិរច្ឆានកថា​ឲ្យ​កន្លង​អស់១ថ្ងៃ​ ​រួច​ក៏​បញ្ជូន​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ឲ្យ​ត្រឡប់មកវិញ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ភិក្ខុនី​ទាំងឡាយ​នោះ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​បញ្ជាក់​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ធ្វើ​ធម្មី​កថា​ដល់​ភិក្ខុនី​ទាំងឡាយ​តិចណាស់​ ​ពោល​តែ​តិរច្ឆានកថា​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636786884636995039
ទៅកាន់ទំព័រ៖