ព្រះត្រៃបិដក ភាគ ០៤
[២៦០] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយសើរើឡើង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយសើរើ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយសើរើ មិនត្រូវអាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[២៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា កម្មដែលសង្ឃធ្វើហើយដោយកិច្ចដែលមិនមែនជាធម៌ក្តី
(១) ដោយពួកក្តី
(២) សង្ឃធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្តី ហើយសើរើ ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៣ ចប់។
(១) បានដល់កម្មដែលធ្វើមិនត្រឹមត្រូវតាមច្បាប់ ។ (២) បានដល់កម្មដែលធ្វើបែកខ្ញែកជាពួក មិនព្រមព្រៀងគ្នា ។
ID: 636787574901955937
ទៅកាន់ទំព័រ៖