ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[២៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ ត្រូវអាបត្តិឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
(១) ហើយប្រាប់ដល់ភិក្ខុជាសទ្ធិវិហារិក របស់ព្រះថេរៈជាបងប្អូនថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំប្រាប់ដល់អ្នកណាឡើយ។ សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិ ហើយសូមនៅបរិវាសដើម្បីអាបត្តិនោះនឹងសង្ឃ។ សង្ឃបានឲ្យបរិវាស ដើម្បីអាបត្តិនោះដល់ភិក្ខុនោះ។ ភិក្ខុនោះកំពុងនៅបរិវាស ក៏បានឃើញភិក្ខុដែលព្រះឧបនន្ទប្រាប់អាបត្តិនោះ ហើយបានពោលពាក្យនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិ ហើយសុំបរិវាស ដើម្បីអាបត្តិនោះនឹងសង្ឃ សង្ឃបានឲ្យបរិវាស ដើម្បីអាបត្តិនោះដល់ខ្ញុំនោះឯង ខ្ញុំនោះកំពុងនៅបរិវាស នែអាវុសោ ខ្ញុំសូមប្រាប់ឲ្យដឹង លោកដ៏មានអាយុចូរចាំទុកនូវខ្ញុំថា ភិក្ខុនេះបានប្រាប់ឲ្យដឹង។ ភិក្ខុនោះសួរវិញថា នែអាវុសោ ទុកជាភិក្ខុដទៃណា តែត្រូវអាបត្តិនេះ ភិក្ខុនោះតែង
(១) បានប្រែក្នុងសិក្ខាបទទី១ នៃសង្ឃាទិសេសរួចហើយ។
ID: 636787575885582197
ទៅកាន់ទំព័រ៖