ព្រះត្រៃបិដក ភាគ ០៤
អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយ បិទបាំងទុកនូវអាបត្តិអាក្រក់របស់ភិក្ខុផងគ្នា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុផងគ្នា បានដល់ភិក្ខុដទៃ។ ដែលហៅថា ដឹងនោះ គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនោះក្តី ភិក្ខុដែលត្រូវអាបត្តិនោះប្រាប់ក្តី។ ដែលហៅថា អាបត្តិអាក្រក់ បានដល់អាបត្តិបារាជិកទាំង៤ផង អាបត្តិសង្ឃាទិសេសទាំង១៣ផង។ ពាក្យថា បិទបាំងទុក សេចក្តីថា (ភិក្ខុណា) គ្រាន់តែដាក់ធុរៈថា ភិក្ខុទាំងឡាយដឹងនូវភិក្ខុនេះហើយ នឹងចោទ នឹងរលឹក នឹងជេរ នឹងប្រទេច នឹងបង្អាប់បង្អោន (ហេតុនោះ) អញមិនបាច់ប្រាប់ឡើយ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[២៦៤] អាបត្តិអាក្រក់(ធ្ងន់) ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ហើយបិទបាំងទុក ត្រូវអាបត្តិបាចិត្តិយ។ អាបត្តិអាក្រក់ ភិក្ខុសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្តិទុក្កដ។ អាបត្តិអាក្រក់ ភិក្ខុសំគាល់ថាមិនមែនអាបត្តិអាក្រក់ (ស្រាល) ហើយបិទបាំងទុក ត្រូវអាបត្តិទុក្កដ។ ភិក្ខុបិទបាំងអាបត្តិមិនអាក្រក់ទុក ត្រូវអាបត្តិ
ID: 636787576600083064
ទៅកាន់ទំព័រ៖