ព្រះត្រៃបិដក ភាគ ០៤
ទុក្កដ។ ភិក្ខុបិទបាំងសេចក្តីប្រព្រឹត្តល្មើសអាក្រក់ (ធ្ងន់)ក្តី មិនអាក្រក់ (ស្រាល)ក្តី របស់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុសំគាល់ថាអាបត្តិមិនអាក្រក់ ត្រូវអាបត្តិទុក្កដ។
[២៦៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនប្រាប់ដោយគិតថា សេចក្តីបង្កហេតុក្តី ជំលោះក្តី ប្រកួតប្រកាន់ក្តី វិវាទក្តី នឹងមានដល់សង្ឃ១ ភិក្ខុមិនប្រាប់ដោយគិតថា សង្ឃនឹងបែកបាក់ ឬសង្ឃនឹងប្រេះឆា១ ភិក្ខុមិនប្រាប់ដោយគិតថា ភិក្ខុនេះ កាចអាក្រក់ នឹងធ្វើនូវសេចក្តីអន្តរាយដល់ជីវិត ឬនូវសេចក្តីអន្តរាយដល់ព្រហ្មចារ្យ១ ភិក្ខុមិនឃើញភិក្ខុទាំងឡាយដទៃដ៏សមគួរ (នឹងប្រាប់) ហើយខានប្រាប់១ ភិក្ខុមិនប្រាថ្នានឹងបិទបាំង ហើយមិនទាន់បានប្រាប់១ ភិក្ខុមិនប្រាប់ដោយសង្ឃឹមថា ភិក្ខុដែលត្រូវអាបត្តិនោះ នឹងប្រាកដដោយកម្មជារបស់ខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៤ ចប់។
ID: 636787577012766668
ទៅកាន់ទំព័រ៖