ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[២៦៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង កូនក្មេងទាំងឡាយមានពួក១៧នាក់ ជាសំឡាញ់នឹងគ្នានៅក្នុងក្រុងរាជគ្រឹះ។ ក្មេងឈ្មោះឧបាលិជាប្រធាននៃក្មេងទាំងនោះ។ លំដាប់នោះឯង មាតាបិតាឧបាលិកុមារបានគិតគ្នាដូច្នេះថា កាលបើឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយឧបាយដូចម្តេចហ្ន៎។ មាតាបិតារបស់ឧបាលិកុមារបានគិតគ្នា ក្នុងរឿងនេះទៀតថា បើឧបាលិរៀនសរសេរអក្សរ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយប្រការដូច្នេះ។ មាតាបិតារបស់ឧបាលិកុមារ បានគិតគ្នា (ថែម) ក្នុងរឿងនេះថា បើឧបាលិនឹងរៀនសរសេរអក្សរ ម្រាមដៃនឹងរួយ បើឧបាលិរៀនរាប់ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយអាការយ៉ាងនេះឯង។ ទើបមាតាបិតា
ID: 636787590267574800
ទៅកាន់ទំព័រ៖