ព្រះត្រៃបិដក ភាគ ០៤

របស់​ឧបាលិ​កុមារ​ ​បាន​គិត​គ្នា​ទៅទៀត​ថា​ ​បើ​ឧបាលិ​នឹង​រៀន​រាប់​ ​នឹង​លំបាក​ដល់​ទ្រូង​ ​បើ​ឧបាលិ​រៀន​មើលរូប​និមិត្ត​ ​ដល់​ឥត​អំពី​យើង​ទៅ​ ​ឧបាលិ​គប្បី​រស់នៅ​ជា​សុខ​ផង​ ​មិន​លំបាក​ផង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​មាតាបិតា​ឧបាលិ​បាន​គិត​គ្នា​ក្នុង​រឿង​នេះ​ទៀត​ថា​ ​បើ​ឧបាលិ​រៀន​មើលរូប​និមិត្ត​ ​ភ្នែក​របស់​ឧបាលិ​នោះ​នឹង​លំបាក​ ​ឃើញ​តែ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​នេះ​ ​មាន​សីល​ជា​សុខ​ ​មាន​សេចក្តី​ប្រព្រឹត្ត​ល្អជា​សុខ​ ​ឆាន់ចង្ហាន់​ល្អ​ ​សិង​លើ​សំណិង​ដែល​ខ្យល់​មិនបាន​ចូល​ទៅ​ ​បើ​ឧបាលិ​បួស​ក្នុង​សំណាក់​សមណៈ​ទាំងឡាយ​ ​ជា​សក្យ​បុត្រ​ ​ដល់​ឥត​អំពី​យើង​ទៅ​ ​ឧបាលិ​គប្បី​រស់នៅ​ជា​សុខ​ផង​ ​មិន​លំបាក​ផង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​
 [​២៦៧​]​ ​ទារក​ឈ្មោះ​ឧបាលិ​ ​បាន​ស្តាប់​ពាក្យ​មាតាបិតា​ចរចា​គ្នា​យ៉ាងនេះ​ហើយ​។​ ​ទើប​ឧបាលិ​ទារក​ ​ចូល​ទៅ​រក​ពួកក្មេង​ទាំងនោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួកក្មេង​ទាំងនោះ​ថា​ ​នែអ្នក​ទាំងឡាយ​ ​ពួក​អ្នក​ចូរ​មក​ ​ ​យើង​នឹង​ទៅ​បួស​ក្នុង​សំណាក់​សមណៈ​ទាំងឡាយ​ ​ជា​សក្យ​បុត្រ​។​ ​ក្មេង​ទាំងនោះ​និយាយ​ថា​ ​នែអ្នក​ ​បើ​អ្នក​នឹង​បួស​ ​យើង​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636787590757902845
ទៅកាន់ទំព័រ៖