ព្រះត្រៃបិដក ភាគ ០៤

នឹង​បួស​យ៉ាងហ្នឹង​ដែរ​។​ ​ទើប​ក្មេង​ទាំងនោះ​ចូល​ទៅ​រក​មាតាបិតា​រៀងរាល់​ខ្លួន​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​សូម​លោក​ម្តាយ​ ​លោកឪពុក​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ចេញពីផ្ទះ​ទៅ​បួស​ ​ក្នុង​ព្រះពុទ្ធ​សាសនា​។​ ​ទើប​មាតាបិតា​ក្មេង​ទាំងនោះ​ក៏បាន​អនុញ្ញាត​ដោយ​គិតឃើញ​ថា​ ​ក្មេង​ទាំងអស់​នេះ​មាន​ចំណង់​ស្មើ​គ្មា​ ​មាន​សេចក្តី​ប្រាថ្នា​ល្អ​។​ ​ពួកក្មេង​ទាំងនោះ​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ហើយ​សូម​បព្វជ្ជា​។​ ​ភិក្ខុ​ទាំងនោះ​ក៏បាន​ឲ្យបព្វជ្ជា​ឧបសម្បទា​។​ ​ពួក​ភិក្ខុ​ ​(​បួស​ថ្មី​)​ ​នោះ​ ​ក្រោក​ឡើង​ក្នុង​រាត្រី​សម័យ​ជិត​ភ្លឺ​ហើយ​យំទារ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​បបរ​ ​ចូរ​ឲ្យបាយ​ ​ចូរ​ឲ្យ​ខាទ​នីយៈ​ ​(​នំចំណី​)​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​បង្អង់​ចាំ​ភ្លឺ​សិន​ ​បើ​មាន​បបរ​ ​អ្នក​ទាំងឡាយ​នឹង​បាន​ហុត​បបរ​ ​បើ​មាន​បាយ​ ​អ្នក​ទាំងឡាយ​នឹង​បាន​ឆាន់​ ​បើ​ខាទ​នីយៈ​មាន​ ​ពួក​អ្នក​នឹង​បាន​ទំពា​ ​បើ​បបរ​ ​ឬ​បាយ​ ​ឬ​ខាទ​នីយៈ​គ្មាន​ទេ​ ​ពួក​អ្នក​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ហើយ​ឆាន់​។​ ​ពួក​ភិក្ខុ​ក្មេង​ទាំងនោះ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ក៏ដោយ​ ​នៅតែ​យំទារ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​បបរ​ ​ចូរ​ឲ្យបាយ​ ​ចូរ​ឲ្យ​ខាទ​នីយៈ​ ​ជុះ​ដាក់​សេនាសនៈ​ខ្លះ​ ​នោម​ដាក់​ខ្លះ​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636787591163156024
ទៅកាន់ទំព័រ៖