ព្រះត្រៃបិដក ភាគ ០៤

 [​២៦៨​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ក្រោក​ក្នុង​រាត្រី​សម័យ​ជិត​ភ្លឺ​បានឮ​សម្លេង​ក្មេង​ ​លុះ​ឮ​ហើយ​ ​ក៏​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​សម្លេង​នោះ​ជា​សម្លេង​ក្មេង​ឬអ្វី​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​ដឹង​ហើយ​ ​ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មាន​អាយុ​ខ្វះ​ពី២០ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ដឹង​ហើយ​ ​មិន​គួរ​នឹង​ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មាន​អាយុ​ខ្វះ​ពី២០ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ធម្មតា​)​ ​បុគ្គល​មាន​អាយុ​មិន​គ្រប់២០ឆ្នាំ​ ​តែង​មិន​ធន់ទ្រាំ​ ​ត្រជាក់​ក្តៅ​ ​ឃ្លាន​ស្រេក​សម្ផស្ស​របោម​មូស​ខ្យល់​កំ​ដៅ​ថ្ងៃ​សត្វ​ទីឃជាតិ​(​១​)​ ​ទាំងឡាយ​នឹង​គន្លង​ពាក្យ​ដែល​បុគ្គល​ពោល​អាក្រក់​ ​នឹង​គន្លង​ពាក្យ​អាក្រក់​ដែល​បុគ្គល​នាំមក​ប្រាប់​ ​និង​ទុក្ខវេទនា​ប្រជុំ​ក្នុង​សរីរៈ​ដ៏​ក្លៀវក្លា​ ​រឹង​ ​អាក្រក់​ ​មិន​ស្រួល​ ​មិនជា​ទីគាប់ចិត្ត​ ​ជាទី​នាំ​បង់​នូវ​ជីវិត​ដែល​កើតឡើង​ហើយ​ ​ចាត់ជា​អ្នកមាន​ជាតិ​មិន​អត់ទ្រាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​បុគ្គល​
​(​១​)​ ​បាន​ដល់​សត្វ​មានខ្លួន​វែង​ ​មាន​ពស់​ក្អែប​ជាដើម​ ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636787591793472076
ទៅកាន់ទំព័រ៖