ព្រះត្រៃបិដក ភាគ ០៤

 ​[​២៦៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​នោះ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​ភិក្ខុ​ដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​ក្តី​ ​កុលបុត្រ​ដែល​នឹង​ឧបសម្បទា​នោះ​ប្រាប់​ក្តី​។​ ​បុគ្គល​ដែល​មាន​វស្សា​មិនទាន់​ដល់២០ឆ្នាំ​ ​ហៅថា​ ​មាន​វស្សា​មិនទាន់​គ្រប់២០ឆ្នាំ​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈសង្ឃ​ក្តី​ ​អាចារ្យ​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ ​(​ថ្មី​)​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ​ ​ក្នុង​ខណៈ​ចប់​ញត្តិ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ដង​។​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈសង្ឃ​នឹង​អាចារ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ចប់​កម្មវាចា​ស្រេច​។​
 [​២៧០​]​ ​កុលបុត្រ​មាន​វស្សា​មិន​គ្រប់២០​ ​ភិក្ខុ​សំគាល់​ថា​មាន​វស្សា​មិន​គ្រប់២០​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កុលបុត្រ​មាន​វស្សា​មិន​គ្រប់២០​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កុលបុត្រ​មាន​វស្សា​មិន​គ្រប់២០​ ​ភិក្ខុ​សំគាល់​ថា​មាន​វស្សា​គ្រប់២០​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​មិន​ត្រូវអាបត្តិ​។​ ​កុលបុត្រ​មាន​វស្សា​គ្រប់២០​ ​ភិក្ខុ​សំគាល់​ថា​ ​មាន​វស្សា​មិន​គ្រប់២០​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636787592644170733
ទៅកាន់ទំព័រ៖