ព្រះត្រៃបិដក ភាគ ០៤

ទុក្កដ​។​ ​កុលបុត្រ​មាន​វស្សា​គ្រប់២០​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កុលបុត្រ​មាន​វស្សា​គ្រប់២០​ ​ភិក្ខុ​សំគាល់​ថា​ ​មាន​វស្សា​គ្រប់២០​ ​មិន​ត្រូវអាបត្តិ​។​
 [​២៧១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុ​សំគាល់​បុគ្គល​ដែល​មាន​វស្សា​មិនទាន់​គ្រប់២០​ ​ថា​មាន​វស្សា​គ្រប់២០​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុ​សំគាល់​បុគ្គល​ដែល​មាន​វស្សា​គ្រប់២០ថា​មាន​វស្សា​គ្រប់២០​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636787592995680838
ទៅកាន់ទំព័រ៖