ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៦
[២៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកឈ្មួញរទេះ១ពួក មានសេចក្តីប្រាថ្នាចេញពីក្រុងរាជគ្រឹះ ហើយទៅកាន់ប្រទេសឈ្មោះបដិយាលោក។ ភិក្ខុ១រូបបាននិយាយពាក្យនេះនឹងមនុស្សទាំងនោះថា អាត្មានឹងទៅជាមួយនឹងអ្នកដ៏មានអាយុទាំងឡាយដែរ។ ពួកមនុស្សទាំងនោះនិយាយវិញថា សូមទាន ពួកយើងនឹងគេចវាងឲ្យរួចពន្ធទេតើ។ ភិក្ខុនោះនិយាយថា នែអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរដឹងចុះ។ ពួកអ្នកធ្វើការគយបានឮគេនិយាយថា ពួកឈ្មួញនឹងគេចវាងឲ្យរួចពន្ធ ហើយចាំស្កាត់ពួកមនុស្សទាំងនោះក្នុងផ្លូវ។ ឯពួកអ្នកធ្វើការគយនោះ ក៏ចាប់រឹបយកពួកឈ្មួញរទេះនោះ ហើយបាននិយាយពាក្យនេះនឹងភិក្ខុនោះថា ទានប្រោស លោកដឹងហើយ ហេតុអ្វីបានជាទៅជាមួយនឹងពួកឈ្មួញរទេះដែលគេចវាងឲ្យរួចពន្ធ ថាដូច្នោះហើយ ក៏ចាប់ឃាត់ភិក្ខុនោះទុក ហើយលែងទៅ។ លំដាប់នោះឯង ភិក្ខុនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុដឹងហើយ មិនគួរនឹងបបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយជាមួយគ្នា
ID: 636787593464427649
ទៅកាន់ទំព័រ៖