ព្រះត្រៃបិដក ភាគ ០៤

សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​។​ ​ការ​សម្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​នៅ​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​។​ ​ការ​សម្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ហើយ​។​ ​សម្មតិកម្ម​នេះ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​នូវ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដែល​សង្ឃ​មិនបាន​សន្មត​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636786885186096446
ទៅកាន់ទំព័រ៖