ព្រះត្រៃបិដក ភាគ ០៤

គេច​វាង​ឲ្យ​រួច​ពន្ធ​ក្តី​។​ ​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺជា​មួយ​គ្នា​។​ ​ពាក្យ​ថា​ ​បបួល​ ​គឺ​ភិក្ខុ​នឹង​ឈ្មួញ​បបួលគ្នា​ថា​ ​នែ​អាវុសោ​ ​យើង​នឹង​ទៅ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើង​នឹង​ទៅ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើង​នឹង​ទៅ​ ​នែ​អាវុសោ​ ​យើង​នឹង​ទៅ​ ​យើង​នឹង​ទៅ​ក្នុងថ្ងៃនេះ​ក្តី​ ​ស្អែក​ក្តី​ ​ខានស្អែក​ក្តី​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​សេចក្តី​ថា​ ​ភិក្ខុ​ដើរទៅ​ក្នុង​ស្រុក​មាន​ចម្ងាយ​ល្មម​មាន់​ហើរ​ដល់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​ចន្លោះ​ស្រុក​។​ ​ភិក្ខុ​ដើរទៅ​ក្នុង​ព្រៃ​មិនមែន​ជា​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​កន្លះ​យោជន៍​។​
 [​២៧៤​]​ ​ពួក​ឈ្មួញ​ដែល​ជា​ចោរ​ ​ភិក្ខុ​សំគាល់​ថា​ពួក​ឈ្មួញ​ជា​ចោរ​ ​ហើយ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពួក​ឈ្មួញ​ដែល​ជា​ចោរ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ឈ្មួញ​ដែល​ជា​ចោរ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ពួក​ឈ្មួញ​ជា​ចោរ​ ​ហើយ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​មិន​ត្រូវអាបត្តិ​។​ ​ភិក្ខុ​បបួល​ ​តែ​មនុស្ស​ទាំងឡាយ​មិន​បបួល​ ​(​ភិក្ខុ​នោះ​)​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ឈ្មួញ​មិនមែន​ជា​ចោរ​ ​ភិក្ខុ​សំគាល់​ថា​ពួក​ឈ្មួញ​ជា​ចោរ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636787594444323696
ទៅកាន់ទំព័រ៖