ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៧​


 [​២៧៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ​ ​បាន​ចេញទៅ​តាម​ទ្វារ​មួយ​។​ ​ស្រី១នាក់​ឈ្លោះ​នឹង​ប្តី​ ​ហើយ​ចេញពី​ស្រុក​ទៅ​ ​ឃើញ​ភិក្ខុ​នោះ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​នឹង​ទៅ​ទីណា​។​ ​ភិក្ខុ​នោះ​និយាយ​ថា​ ​នែនាង​ ​អាត្មា​នឹង​ទៅ​ក្រុង​សាវត្ថី​។​ ​ស្រី​នោះ​និយាយ​ថា​ ​ខ្ញុំម្ចាស់​នឹង​ទៅជាមួយ​លោកម្ចាស់​ដែរ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​មក​ចុះ​នាង​។​ ​ខណៈនោះ​ឯង​ ​ប្តី​នៃ​ស្រី​នោះ​ចេញពី​ស្រុក​ទៅ​ ​ហើយ​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​នែអ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បានឃើញ​ស្រី​មាន​រូបរាង​យ៉ាងនេះ​ទេ​។​ ​គេ​ប្រាប់​ថា​ ​នែអ្នក​ ​ស្រី​នោះ​ទៅជាមួយ​នឹង​អ្នកបួស​ទៅ​ហើយ​។​ ​ទើប​បុរស​នោះ​ទៅតាម​ចាប់​ភិក្ខុ​នោះ​ ​វាយ​ ​ហើយ​លែង​ទៅ​។​ ​ភិក្ខុ​នោះ​ទ្រម​គ្រាំគ្រា​អង្គុយ​នៅ​ក្បែរ​គល់ឈើ១ដើម​ក្នុង​កាលនោះ​។​ ​ឯ​ស្រី​នោះ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​នោះ​ថា​ ​នែអ្នក​ ​ភិក្ខុ​នោះ​មិនមែន​បបួល​ណែនាំ​ខ្ញុំ​មក​ទេ​ ​តែថា​ ​ខ្ញុំ​ឯង​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636787595557797383
ទៅកាន់ទំព័រ៖