ព្រះត្រៃបិដក ភាគ ០៤
[២៧៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាមាតុគ្រាម សំដៅយកមនុស្សស្រី មិនសំដៅយកយក្សស្រី ប្រេតស្រី តិរច្ឆានញីទេ មនុស្សស្រីនោះតោងជាអ្នកដឹងក្តីអាចដឹងសព្វ នូវពាក្យដែលគេពោល្អ ពោលអាក្រក់ ពាក្យទ្រគោះ មិនមែនពាក្យទ្រគោះ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួលគ្នា គឺភិក្ខុ និងមាតុគ្រាមបបួលគ្នាថា នែនាង យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ នែនាង យើងនឹងទៅ យើងនឹងទៅថ្ងៃនេះ ថ្ងៃស្អែក ឬខានស្អែក ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ គឺភិក្ខុទៅក្នុងស្រុកមានចម្ងាយល្មមមាន់ហើរដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
[២៧៨] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា
ID: 636787596321711077
ទៅកាន់ទំព័រ៖