ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[២៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រការដូច្នោះ។ ភិក្ខុជាច្រើនរូបបានឮពាក្យនោះថា ឮថា ភិក្ខុឈ្មោះអរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រការដូច្នោះ។ ទើបភិក្ខុទាំងនោះ ចូលទៅរកអរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាតនោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងអរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នកមានទិដ្ឋិអាក្រក់
ID: 636787597127017137
ទៅកាន់ទំព័រ៖