ព្រះត្រៃបិដក ភាគ ០៤

មាន​សភាព​យ៉ាងនេះ​កើតឡើង​ដូច្នេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​ ​មែន​ឬ​។​ ​អរិ​ដ្ឋ​ភិក្ខុ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​នែ​អាវុសោ​អរិ​ដ្ឋ​ ​អ្នក​ចូរ​កុំ​និយាយ​យ៉ាងហ្នឹង​ ​អ្នក​កុំ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនល្អ​ទេ​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនបាន​ត្រាស់​ថា​យ៉ាងនេះ​ទេ​ ​នែ​អាវុសោ​អរិ​ដ្ឋ​ ​ធម៌​ទាំងឡាយ​ដែល​ធ្វើ​សេចក្តី​អន្តរាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​សោត​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​អ្នក​សេព​ពិតមែន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​សេចក្តី​រីករាយ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​មាន​ច្រើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​រាង​ឆ្អឹង​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636787597382231735
ទៅកាន់ទំព័រ៖