ព្រះត្រៃបិដក ភាគ ០៤
មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើពីស្មៅ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន។ អរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាត ទុកជាភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ក៏នៅតែប្រកាន់ទិដ្ឋិលាមកនោះដោយសេចក្តីប្រកាន់មាំដោយកំលាំង ហើយពោលយ៉ាងនោះ
ID: 636787597681848872
ទៅកាន់ទំព័រ៖