ព្រះត្រៃបិដក ភាគ ០៤

ដដែល​ថា​ ​នែ​អាវុសោ​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​អាច​ដោះ​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ជា​កូន​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​ចេញពី​ទិដ្ឋិ​អាក្រក់​យ៉ាងនេះ​ក្នុង​កាលណា​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​កាលនោះ​ឯង​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ចំពោះ​អរិ​ដ្ឋ​ភិក្ខុ​ជា​កូន​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​ថា​ ​នែ​អរិ​ដ្ឋ​ ​ឮថា​ ​អ្នកមាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង​ដូច្នេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ពិតមែន​ឬ​។​ ​អរិ​ដ្ឋ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636787598124634198
ទៅកាន់ទំព័រ៖