ព្រះត្រៃបិដក ភាគ ០៤
ហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ។
[២៥] សម័យនោះឯង ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតរួចហើយ ក៏ទៅប្រដៅភិក្ខុនីទាំងឡាយ ក៏បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺយ៉ាងនោះដដែល។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយ បានគិតគ្នាថា អាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតហើយ ក៏ទៅប្រដៅភិក្ខុនីទាំងឡាយ បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺយ៉ាងនោះដដែល អាវុសោ បើដូច្នោះ មានតែពួកយើងទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នាទៅវិញទៅមកឲ្យជាអ្នកប្រដៅភិក្ខុនី រួចប្រដៅពួកភិក្ខុនី។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នាទៅវិញទៅមកឲ្យជាអ្នកប្រដៅភិក្ខុនី ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលយ៉ាងនេះថា ម្នាលប្អូស្រីទាំងឡាយ សង្ឃបានសន្មតពួកយើងហើយ នាងទាំងឡាយចូរមករកពួកយើងចុះ យើងនឹងប្រដៅទូន្មាន។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ ថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយ
ID: 636786885491563918
ទៅកាន់ទំព័រ៖