ព្រះត្រៃបិដក ភាគ ០៤
នោះមិនអាចធ្វើនូវសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះឯង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ មកពីអ្នកណា នែមោឃបុរស ធម៌ធ្វើសេចក្តីអន្តរាយ តថាគតសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះសោត អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពបានពិតមែន តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្តីរីករាយតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុះសាច់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើពីស្មៅ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយ
ID: 636787598421251163
ទៅកាន់ទំព័រ៖