ព្រះត្រៃបិដក ភាគ ០៤

មាន​ឧបមា​ដោយ​កាំបិត​និង​ជ្រញ់​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​លំពែង​និង​ដែក​ស្រួច​។​បេ​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​មាន​ច្រើន​ ​នែ​មោឃបុរស​ ​កាលបើ​ហេតុ​មាន​ទំនង​យ៉ាងនេះ​ ​អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង​ ​ជីក​គាស់​ខ្លួនឯង​ផង​ ​បាន​បាប​ជាច្រើន​ផង​ ​ដោយ​ទិដ្ឋិ​ដែល​ខ្លួន​ប្រកាន់​ខុស​ ​នែ​មោឃបុរស​ ​ព្រោះថា​ទិដ្ឋិ​របស់​អ្នកឯង​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ទោស​ ​មិនមែន​ជា​ប្រយោជន៍​ ​និង​ទុក្ខ​អស់​កាល​ជា​អង្វែង​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ពោល​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​នោះ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​ដោយ​ប្រការ​យ៉ាងណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​យ៉ាងនោះ​។​ ​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​លោក​ចូរ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636787598709507651
ទៅកាន់ទំព័រ៖