ព្រះត្រៃបិដក ភាគ ០៤
[២៨២] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលនិយាយយ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ភិក្ខុទាំងឡាយណាឮ ភិក្ខុទាំងឡាយនោះ ត្រូវនិយាយឲ្យភិក្ខុដែលមានទិដ្ឋិអាក្រក់នោះថា នែលោកដ៏មានអាយុ លោកកុំនិយាយយ៉ាងហ្នឹង កុំពោលបង្កាច់ព្រះដ៏មានព្រះភាគយ៉ាងហ្នឹង ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ ម្នាលអាវុសោ ធម៌ទាំងឡាយធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន។ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅឲ្យភិក្ខុមានទិដ្ឋិអាក្រក់នោះអស់វារៈពីរដងផង ត្រូវនិយាយប្រដៅឲ្យអស់វារៈបីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយត្រូវទាញភិក្ខុនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ លោកកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោ ធម៌ទាំងឡាយតែងធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគ
ID: 636787599405407454
ទៅកាន់ទំព័រ៖