ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​កើតឡើង​ ​(​ដូច្នេះ​)​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ភិក្ខុ​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​។​ ​(​ឥឡូវនេះ​)​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្មចំពោះ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​ទិដ្ឋិ​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្មចំពោះ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​ទិដ្ឋិ​នោះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​អស់​វារៈ​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​កើតឡើង​ ​(​ដូច្នេះ​)​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636787600026712991
ទៅកាន់ទំព័រ៖