ព្រះត្រៃបិដក ភាគ ០៤
មិនលះបង់ទិដ្ឋិនោះទេ។ (ឥឡូវនេះ) សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះហើយ។ ការសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះដើម្បីឲ្យលះបង់ទិដ្ឋិនោះហើយ។ ការសូត្រសមនុភាសនកម្មនេះ គួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀម។ ខ្ញុំចាំទុកនូវសង្ឃកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
[២៨៤] ភិក្ខុត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ។ ភិក្ខុត្រូវអាបត្តិទុក្កដទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរ (លើក)។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ក្នុងខណៈចប់កម្មវាចាស្រេច។
[២៨៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិ
ID: 636787600509610611
ទៅកាន់ទំព័រ៖