ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[២៨៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ មិនបានធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះចេញ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងហើយ មិនគួរនឹងបរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ ជាអ្នកមិនធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ ជាអ្នកមិនបានធ្វើតាមធម៌ ជាអ្នកមិនលះបង់ទិដ្ឋិនោះចេញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងហើយ មិនគួរនឹង
ID: 636787601304406070
ទៅកាន់ទំព័រ៖