ព្រះត្រៃបិដក ភាគ ០៤

បរិភោគ​រួម​ខ្លះ​ ​នៅ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​ ​ជាមួយនឹង​អរិ​ដ្ឋ​ភិក្ខុ​ដែល​នៅតែ​ពោល​យ៉ាងនោះ​ ​មិន​ធ្វើតាម​ធម៌​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដឹង​ហើយ​ ​បរិភោគ​រួម​ក្តី​ ​នៅ​រួម​ក្តី​ ​សម្រេចឥរិយាបថដេក​រួម​ក្តី​ ​ជាមួយនឹង​ភិក្ខុ​ដែល​មាន​ប្រក្រតី​ពោល​យ៉ាងនោះ​ ​ជា​អ្នក​មិន​ធ្វើតាម​ធម៌​ ​ជា​អ្នក​មិន​លះបង់​ទិដ្ឋិ​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៨៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​។​ ​ដែល​ហៅថា​ ​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​ភិក្ខុ​ដទៃ​ប្រាប់ភិក្ខុ​នោះ​ក្តី​ ​ភិក្ខុ​មាន​ទិដ្ឋិ​អាក្រក់​នោះ​ប្រាប់​ក្តី​។​ ​ពាក្យ​ថា​ ​មាន​ប្រក្រតី​ពោល​យ៉ាងនោះ​ ​គឺ​នៅតែ​និយាយ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​ ​អន្តរាយ​ដល់​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636787601630984750
ទៅកាន់ទំព័រ៖