ព្រះត្រៃបិដក ភាគ ០៤

ធ្វើ​ធម្មី​កថា​បន្តិចបន្តួច​ដល់​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ពោល​តិរច្ឆានកថា​ឲ្យ​កន្លង​អស់១ថ្ងៃ​ទៅ​ ​រួច​ក៏​បញ្ជូន​ភិក្ខុនី​ទាំងឡាយ​នោះ​ឲ្យ​ត្រឡប់ទៅវិញ​ដោយ​ពាក្យ​ថា​ ​ម្នាល​ប្អូនស្រី​ទាំងឡាយ​ ​ពួក​នាង​ចូរ​ទៅវិញ​ចុះ​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​នាំគ្នា​ចូល​ទៅកាន់​ទី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ភិក្ខុនី​ទាំងឡាយ​ ​ដែល​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​នោះ​ថា​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​ឱវាទ​បានសម្រេច​បរិបូណ៌​ឬទេ​។​ ​ភិក្ខុនី​ទាំងឡាយ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឱវាទ​នឹង​បានសម្រេច​បរិបូណ៌​មក​ពី​ឯណា​ ​លោកម្ចាស់​ឆ​ព្វ​គ្គិ​យ​ទាំងឡាយ​ធ្វើ​ធម្មី​កថា​បន្តិចបន្តួច​ ​ហើយ​ពោល​តែ​តិរច្ឆានកថា​ឲ្យ​កន្លង​អស់១ថ្ងៃ​ ​រួច​ក៏​បញ្ជូន​យើងខ្ញុំ​ឲ្យ​ត្រឡប់មកវិញ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ភិក្ខុនី​ទាំងឡាយ​នោះ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​ភិក្ខុនី​អម្បាល​នោះ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ព្រះ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​រួច​សួរ​បញ្ជាក់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636786885828913213
ទៅកាន់ទំព័រ៖