ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុណាដែលសង្ឃលើកវត្ត
(១) ហើយសង្ឃមិនបានហៅចូលពួកទេ ភិក្ខុនោះ ហៅថាមិនធ្វើតាមធម៌។ ពាក្យថា ជាមួយនឹង (ភិក្ខុ) មិនលះបង់ទិដ្ឋិនោះ គឺជាមួយនឹង(ភិក្ខុ) ដែលមិនលះបង់នូវទិដ្ឋិនោះឲ្យដាច់ស្រឡះ។ ពាក្យថា បរិភោគរួមក្តី
(២) សេចក្តីថា ដែលហៅថា បរិភោគរួម គឺបរិភោគរួមមានពីរយ៉ាង បរិភោគរួមដោយអាមិសៈ១ បរិភោគរួមដោយធម៌១។ ដែលហៅថា បរិភោគរួមដោយអាមិសៈនោះគឺ ភិក្ខុឲ្យអាមិសៈ (ដល់ភិក្ខុនោះក្តី) ទទួលអាមិសៈអំពីភិក្ខុនោះក្តី ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា បរិភោគរួមដោយធម៌ គឺភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ (ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី។ ភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី ដោយបទ ត្រូវអាបត្តិបាចិត្តិយ រាល់ៗបទ។ ភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិបាចិត្តិយ រាល់ៗអក្ខរៈ។ ពាក្យថា នៅរួមក្តី គឺភិក្ខុ
(១) គឺភិក្ខុដែលសង្ឃលើកវត្ត ដោយសូត្រញត្តិចតុត្ថកម្មវាចា ព្រោះភិក្ខុនោះមិនឃើញអាបត្តិ មិនសំដែងអាបត្តិ មិនលះបង់ទិដ្ឋិ ហៅថា ភិក្ខុដែលសង្ឃលើកវត្ត ឯរូបភិក្ខុនោះ មិនត្រូវបរិភោគរួមនឹងសង្ឃឡើយ។ សេចក្តីពិស្តារក្នុងកម្មក្ខន្ធកៈ គម្ពីរចុល្លវគ្គ ។ (២) បរិភោគ ក្នុងទីនេះចំពោះយកការសេពគប់ ។
ID: 636787602272411437
ទៅកាន់ទំព័រ៖