ព្រះត្រៃបិដក ភាគ ០៤
ធ្វើឧបោសថក្តី បវារណាក្តី សង្ឃកម្មក្តី ជាមួយនឹងភិក្ខុដែលសង្ឃលើកវត្ត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា សម្រេចឥរិយាបថដេករួមក្តី គឺកាលបើភិក្ខុដែលសង្ឃលើកវត្តបានដេកហើយ ភិក្ខុក៏ដេកក្នុងទីបិទបាំងជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ កាលបើភិក្ខុដេកហើយ ភិក្ខុដែលសង្ឃលើកវត្តក៏ដេកដែរ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ឬថាភិក្ខុទាំងពីររូបដេក (ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោកឡើង ហើយដេកវិញញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៨៩] ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ៗបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានលើកវត្តទេ ហើយបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី
ID: 636787603806049156
ទៅកាន់ទំព័រ៖