ព្រះត្រៃបិដក ភាគ ០៤
មិនត្រូវអាបត្តិ។ ភិក្ខុដែលសង្ឃមិនបានលើកវត្ត ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុសំគាល់ថាសង្ឃមិនលើកវត្ត មិនត្រូវអាបត្តិ។
[២៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុដឹងថា ភិក្ខុនោះសង្ឃមិនលើកវត្ត១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ដែលសង្ឃបានសូត្រហៅចូលពួកវិញ១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ៗបានលះបង់ទិដ្ឋិនោះចេញហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៩ ចប់។
ID: 636787604241574067
ទៅកាន់ទំព័រ៖