ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[២៩១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង សមណុទ្ទេស
(១)ឈ្មោះកណ្ឌកៈ មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពនោះទេ។ ភិក្ខុជាច្រើនបានឮដំណឹងថា សមណុទ្ទេសឈ្មោះកណ្ឌកៈ មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ទើបភិក្ខុទាំងឡាយនោះចូលទៅរកសមណុទ្ទេឈ្មោះកណ្ឌកៈ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងកណ្ឌកសមណុទ្ទេសថា នែអាវុសោកណ្ឌកៈ ឮថា
(១) សមណុទ្ទេស ជាពាក្យផ្លាស់ប្តូរគ្នានឹងពាក្យថា សមណេរ នឹងហៅថាសមណុទ្ទេសក៏បាន ថាសាមណេរក៏បាន ។
ID: 636787604738322479
ទៅកាន់ទំព័រ៖