ព្រះត្រៃបិដក ភាគ ០៤
ដែលព្រះដ៏មានព្រះភាគសំដែងហើយថាជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ភិក្ខុទាំងឡាយនោះ មិនអាចនឹងដោះសមណុទ្ទេសឈ្មោះកណ្ឌកៈចេញពីទិដ្ឋិអាក្រក់នោះក្នុងកាលណា ភិក្ខុទាំងឡាយនោះចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងកាលនោះ លុះចូលទៅហើយ ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះកណ្ឌកសមណុទ្ទេសក្នុងពេលនោះថា នែកណ្ឌកៈ ឮថា អ្នកឯងមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ពិតមែនឬ។ កណ្ឌកសមណុទ្ទេសនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ
ID: 636787605632403618
ទៅកាន់ទំព័រ៖