ព្រះត្រៃបិដក ភាគ ០៤
អំពីបុគ្គលណាមក នែមោឃបុរស ធម៌ទាំងឡាយដែលធ្វើសេចក្តីអន្តរាយ តថាគតសំដែងហើយដោយបរិយាយជាច្រើន ក៏ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព (មែន) តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុះសាច់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើដោយស្មៅ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន
ID: 636787605970512956
ទៅកាន់ទំព័រ៖