ព្រះត្រៃបិដក ភាគ ០៤
ទោសក្នុងកាមទាំងឡាយនេះមានច្រើន នែមោឃបុរស កាលបើដូច្នោះហើយ អ្នកឯងហៅថាពោលបង្កាច់យើងផង គាស់កកាយខ្លួនឯងផង សោយបាបជាច្រើនផង ព្រោះទិដ្ឋិដែលខ្លួនកាន់យកខុស នែមោឃបុរស ទិដ្ឋិដែលអ្នកឯងកាន់យកអាក្រក់នោះ នឹងបង្កទោសមិនជាប្រយោជន៍ ជាទុក្ខដល់អ្នកឯងអស់កាលជាអង្វែង នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលមោឃបុរស ទិដ្ឋិអាក្រក់របស់អ្នកឯងនេះ មានតែនាំមិនឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងដើម្បីសេចក្តីរាយមាយដល់មនុស្សពួកខ្លះដែលជ្រះថ្លាហើយផង។ ព្រះដ៏មានព្រះភាគបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរញុំាងកណ្ឌកសមណុទ្ទេសឲ្យវិនាសចុះ
(១) ម្នាលភិក្ខុទាំងឡាយ កណ្ឌកសមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវឲ្យវិនាសយ៉ាងនេះថា នែអាវុសោកណ្ឌកៈ កាលមាន
(១) អដ្ឋកថា វិនាសនោះមានបីយ៉ាង គឺសំវាសនាសនា វិនាសទីខានបាននៅរួមជាមួយនឹងសង្ឃ១ លិង្គនាសនា វិនាសចាកភេទ គឺត្រូវផ្សឹកចេញ១ ទណ្ឌកម្មនាសនា វិនាសដោយត្រូវទណ្ឌកម្ម មានមិនឲ្យដេកនៅរួមនឹងភិក្ខុអស់ពីរបីរាត្រីជាដើម១ កណ្ឌកៈនេះត្រូវទណ្ឌកម្មនាសនា ។
ID: 636787606457530812
ទៅកាន់ទំព័រ៖