ព្រះត្រៃបិដក ភាគ ០៤

ថ្ងៃនេះ​ជាដើម​ ​អ្នកឯង​មិន​ត្រូវ​អាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ថា​ជា​សាស្តា​របស់​អ្នក​ឡើយ​ ​សមណុទ្ទេស​ទាំងឡាយ​ដទៃ​តែង​បាន​នូវ​កិរិយា​ដេក​រួម​ឯណា​ ​អស់​រាត្រី​ពីរ​និង​រាត្រី​បី​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ដេក​នៅ​រួម​នោះ​មិន​មានដល់​អ្នក​ទេ​ ​នែ​មនុស្សក្រៅ​ការ​ ​អ្នកឯង​ចូរ​ចៀសចេញ​ទៅ​ ​អ្នក​ចូរ​វិនាស​ទៅ​។​ ​ក្នុង​កាលនោះ​ឯង​ ​សង្ឃ​បាន​ឲ្យ​កណ្ឌ​ក​សមណុទ្ទេស​វិនាស​ហើយ​។​ ​
 [​២៩២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​ ​កណ្ឌ​ក​សមណុទ្ទេស​ ​សង្ឃ​ឲ្យ​វិនាស​យ៉ាងនោះ​ហើយ​ ​បញ្ចុះបញ្ចូល​ខ្លះ​ ​ឲ្យ​បម្រើ​ខ្លះ​ ​បរិភោគ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​ ​កណ្ឌ​ក​សមណុទ្ទេស​ ​ដែល​សង្ឃ​ឲ្យ​វិនាស​យ៉ាងនោះ​ហើយ​ ​មិន​គួរ​នឹង​បញ្ចុះបញ្ចូល​ខ្លះ​ ​ឲ្យ​បម្រើ​ខ្លះ​ ​បរិភោគ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ដឹង​ថា​ ​កណ្ឌ​ក​សមណុទ្ទេស​ ​ដែល​សង្ឃ​ឲ្យ​វិនាស​យ៉ាងនោះ​ហើយ​ ​បញ្ចុះបញ្ចូល​ខ្លះ​ ​ឲ្យ​បម្រើ​ខ្លះ​ ​បរិភោគ​រួម​ខ្លះ​ ​សម្រេចឥរិយាបថដេក​រួម​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636787606783499457
ទៅកាន់ទំព័រ៖