ព្រះត្រៃបិដក ភាគ ០៤
ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងថា កណ្ឌកសមណុទ្ទេស ដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ មិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា បើសមណុទ្ទេសពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណា ដែលព្រះដ៏មានព្រះភាគសំដែងហើយ ថាជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស អ្នកឯងកុំនិយាយយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោសមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព (មែន)។ សមណុទ្ទេសនោះ កាលដែលភិក្ខុ
ID: 636787607092547133
ទៅកាន់ទំព័រ៖