ព្រះត្រៃបិដក ភាគ ០៤
ទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់ដដែល សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្តារបស់អ្នកឡើយ សាមណេរទាំងឡាយដទៃតែងបានកិរិយាដេករួមឯណា អស់រាត្រីពីរបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សក្រៅការ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ។ ភិក្ខុណាមួយដឹងថា សមណុទ្ទេសដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគក្តី សម្រេចឥរិយាបថដេករួមក្តី ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[២៩៣] ដែលហៅថា សមណុទ្ទេស គឺសំដៅយកសាមណេរ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។
[២៩៤] ពាក្យថា សមណុទ្ទេសនោះ គឺសមណុទ្ទេសដែលជាអ្នកពោលយ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយឯទៀត។ ភិក្ខុទាំងឡាយណាឃើញ ភិក្ខុទាំងឡាយណាឮ ភិក្ខុ
ID: 636787607522911749
ទៅកាន់ទំព័រ៖