ព្រះត្រៃបិដក ភាគ ០៤

ទាំងឡាយ​នោះ​ត្រូវ​ពោល​នឹង​សមណុទ្ទេស​នោះ​ថា​ ​នែ​អាវុសោ​សមណុទ្ទេស​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កុំ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​សម្រេចប្រយោជន៍​ទេ​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ពោល​យ៉ាងនេះ​ទេ​ ​នែ​អាវុសោ​សមណុទ្ទេស​ ​ធម៌​ទាំងឡាយ​ ​ដែល​ធ្វើ​សេចក្តី​អន្តរាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​(​មែន​)​។​ ​សមណុទ្ទេស​នោះ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ពោល​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​ពោល​អស់​វារៈ​បីដង​ផង​។​ ​បើ​សមណុទ្ទេស​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​សមណុទ្ទេស​នោះ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​សមណុទ្ទេស​ ​កាល​មាន​ថ្ងៃនេះ​ជាដើម​ ​អ្នក​មិន​ត្រូវ​អាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ថា​ជា​សាស្តា​របស់​អ្នក​ឡើយ​ ​សមណុទ្ទេស​ទាំងឡាយ​ដទៃ​ ​តែង​បានការ​ដេក​នៅ​រួម​ឯណា​អស់​រាត្រី​ពីរ​និង​រាត្រី​បី​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ ​ការ​ដេក​នៅ​រួម​នោះ​មិន​មានដល់​អ្នក​ទេ​ ​នែ​មនុស្ស​ឥតគេរាប់​ ​អ្នក​ចូរ​ចៀសចេញ​ទៅ​ ​ចូរ​វិនាស​ទៅ​។​
 [​២៩៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636787607863191211
ទៅកាន់ទំព័រ៖