ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ទាំងឡាយ​ដទៃ​ប្រាប់ភិក្ខុ​នោះ​ក្តី​ ​ឬ​សមណុទ្ទេស​នោះ​ប្រាប់​ក្តី​។​ ​ពាក្យ​ថា​ ​ដែល​សង្ឃ​ឲ្យ​វិនាស​យ៉ាងនោះ​ហើយ​ ​គឺ​សង្ឃ​ឲ្យ​ខូច​យ៉ាងនេះ​ហើយ​។​ ​ដែល​ហៅថា​ ​សមណុទ្ទេស​ ​គឺ​សំដៅយក​សាមណេរ​។​ ​ពាក្យ​ថា​ ​បញ្ចុះបញ្ចូល​ក្តី​ ​គឺ​ភិក្ខុ​បញ្ចុះបញ្ចូល​ដោយ​គិតថា​ ​អញ​នឹង​ឲ្យ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​បាលី​ក្តី​ ​អដ្ឋកថា​ក្តី​ ​ដល់​សមណុទ្ទេស​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ឲ្យ​បម្រើ​ក្តី​ ​គឺ​ភិក្ខុ​ត្រេកអរ​នឹង​គ្រឿង​លំអិត​ក្តី​ ​ដីស្អិត​ក្តី​ ​ឈើស្ទន់​ក្តី​ ​ទឹក​ខ្ពុរមាត់​ក្តី​ ​របស់​សមណុទ្ទេស​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​បរិភោគ​រួម​ក្តី​ ​គឺ​បរិភោគ​រួមមាន​ពីរ​យ៉ាង​ ​បាន​ដល់​បរិភោគ​រួម​ដោយ​អាមិសៈ១​ ​បរិភោគ​រួម​ដោយ​ធម៌១​ ​ហៅថា​បរិភោគ​រួម​។​ ​ដែល​ហៅថា​ ​បរិភោគ​រួម​ដោយ​អាមិសៈ​ ​គឺ​ភិក្ខុ​ឲ្យ​អាមិសៈ​ក្តី​ ​ទទួល​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ដែល​ហៅថា​ ​បរិភោគ​រួម​ដោយ​ធម៌​ ​គឺ​ភិក្ខុ​សំដែងធម៌​ដល់​សមណុទ្ទេស​នោះ​ក្តី​ ​ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់​ក្តី​។​ ​ភិក្ខុ​សំដែងធម៌​ដល់​សមណុទ្ទេស​នោះ​ក្តី​ ​ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់​ក្តី​ ​ដោយបទ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​បទ​។​ ​ភិក្ខុ​សំដែងធម៌​ដល់​សមណុទ្ទេស​នោះ​ក្តី​ ​ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់​ក្តី​ ​ដោយ​អក្ខរៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​អក្ខរៈ​។​ ​ពាក្យ​ថា​ ​សម្រេច​កិរិយា​ដេក​នៅ​រួម​ក្តី​ ​គឺ​កាលបើ​សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​នោះ​បាន​ដេក​ហើយ​ ​ភិក្ខុ​ក៏​ដេក​ក្នុង​ទី​បិទបាំង
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636787608177939214
ទៅកាន់ទំព័រ៖