ព្រះត្រៃបិដក ភាគ ០៤

ជាមួយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កាលបើ​ភិក្ខុ​ដេក​ហើយ​ ​សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​ក៏​ដេក​នៅ​ ​(​ដែរ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឬ​ដេក​ទាំងពីរ​នាក់​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្រោក​ឡើង​ហើយ​ ​ដេក​ញយៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៩៦​]​ ​សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​ហើយ​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​ឲ្យ​វិនាស​ហើយ​ ​ៗ​បញ្ចុះបញ្ចូល​ក្តី​ ​ឲ្យ​បម្រើ​ក្តី​ ​បរិភោគ​រួម​ក្តី​ ​សម្រេច​កិរិយា​ដេក​រួម​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បញ្ចុះបញ្ចូល​ក្តី​ ​ឲ្យ​បម្រើ​ក្តី​ ​បរិភោគ​រួម​ក្តី​ ​សម្រេច​កិរិយា​ដេក​រួម​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សមណុទ្ទេស​ដែល​សង្ឃ​ឲ្យ​វិនាស​ហើយ​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​មិនបាន​ឲ្យ​វិនាស​ទៅវិញ​ ​ហើយ​បញ្ចុះបញ្ចូល​ក្តី​ ​ឲ្យ​បម្រើ​ក្តី​ ​បរិភោគ​រួម​ក្តី​ ​សម្រេច​កិរិយា​ដេក​រួម​ក្តី​ ​មិន​ត្រូវអាបត្តិ​។​ ​សមណុទ្ទេស​ដែល​សង្ឃ​មិន​ឲ្យ​វិនាស​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​ឲ្យ​វិនាស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សមណុទ្ទេស​ដែល​សង្ឃ​មិន​ឲ្យ​វិនាស​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សមណុទ្ទេស​ដែល​សង្ឃ​មិន​ឲ្យ​វិនាស​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​មិន​ឲ្យ​វិនាស​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636787608632865234
ទៅកាន់ទំព័រ៖