ព្រះត្រៃបិដក ភាគ ០៤

ឆ​ន្នៈ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​និយាយ​ពាក្យ​ប្រកបដោយ​ធម៌​ ​អ្នកឯង​មិន​គួរ​នឹង​ពោល​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ឈ្លាស​ ​ដែល​ទ្រទ្រង់​វិន័យ​នៅឡើយ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ពាក្យ​ប្រកបដោយ​ធម៌​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុ​ដទៃ​ ​ដែល​ឈ្លាស​ ​ដែល​ទ្រទ្រង់​វិន័យ​ដរាបណា​ ​ខ្ញុំ​នឹង​មិន​សិក្សា​សិក្ខាបទ​នេះ​ដរាប​នោះ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សិក្សា​ ​គួរ​ដឹង​ច្បាស់​ ​គួរ​សាកសួរ​ ​គួរ​ពិចារណា​។​ ​នេះ​ជា​សាមីចិកម្ម​ក្នុង​សិក្ខាបទ​នោះ​។​
 [​២៩៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ដទៃ​។​ ​ដែល​ហៅថា​ ​ពាក្យ​ប្រកបដោយ​ធម៌​ ​គឺ​សិក្ខាបទ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ ​សិក្ខាបទ​នោះ​ហៅថា​ ​ពាក្យ​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636787609834273951
ទៅកាន់ទំព័រ៖