ព្រះត្រៃបិដក ភាគ ០៤
សាកសួរភិក្ខុដទៃ ដែលឈ្លាសទ្រទ្រង់វិន័យ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិក នៅឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ កាលអនុបសម្បន្ន ពោលដោយវិនយបញ្ញត្តិក្តី ដោយពុទ្ធវចនៈដែលមិនមែនជាវិនយបញ្ញត្តិក្តី ត្រឡប់ពោលយ៉ាងនេះថា ពាក្យនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីផូរផង់ចាកកិលេស មិនប្រព្រឹត្តទៅដើម្បីកំចាត់កិលេស មិនប្រព្រឹត្តទៅដើម្បីនាំមកនូវសេចក្តីជ្រះថ្លា មិនប្រព្រឹត្តទៅដើម្បីមិនសន្សំនូវកិលេសវដ្ត មិនប្រព្រឹត្តទៅដើម្បីប្រារព្ធសេចក្តីព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃ ដែលឈ្លាសទ្រទ្រង់វិន័យ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
ID: 636787610438248496
ទៅកាន់ទំព័រ៖